សីហា

មានរូបសម្បត្តិជា ប៉ូលីសទាំងរាង និង ចរឹក  សីហា​ គឺ​ជា​ប៉ូលីស​សង្ហា​ម្នាក់ដែលមានរាងខ្ពស់សង្ហានិងចរឹកម៉ឺងម៉ាត់​ និងមកពី​គ្រួ​សារ​ធូ​រធា​រមួយ។ សីហា​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កេសរ ប៉ុន្តែ​គេបានបាក់ទឹកចិត្តរឿង​ស្នេហា​​ ក្រោយ​ពេល​ដឹង​ថា កេសរជាមនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​សីហាក៏​បាន​សុំ​ផ្តាច់​ពាក្យ​​វិញ។ កំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​រក​កំណប់​ ជាមួយ​ស្រីៗ​      សី​ហា​ចាប់ផ្តើម​សំឡឹង​ឃើញ​វ៉ាន់​ឌី​ក្នុង​ផ្លូវ​ផ្សេងខុស​ពី​មិត្ត​ភក្តិ។ ៦ខែក្រោយ​មក​ ពេល​ពួកស្រីៗ​បើក​ហាង​កាហ្វេ គេ​តែង​ចេញ​ចូល ហាង​ញឹក​ញាប់ ដោយ​សង្ឃឹម​ថា វ៉ាន់ឌី​ចាប់អារម្មណ៍​គេខ្លះ។ សីហា​មិន​មែន​ជាមនុស្ស​កំប្លែង​ជាងអ្នកផ្សេង​ប៉ុន្មាន​ទេ តែគេមានចរឹក​ច្បាស់​លាស់។ ទោះជាពេល​ខ្លះ​រៀង​អភិរក្សនិយម​បន្តិច តែភាគច្រើនយោបល់​ ដែល​សីហា​ផ្តល់​ឲ្យ​មិនសូវខុសទេ គ្រាន់តែភាគច្រើន យោបល់របស់គាត់ត្រូវបានគេគិត​ក្នុង​ន័យផ្សេងប៉ុណ្ណោះ។ សីហា​មិន​ខ្លាច​ នឹង​ប្រឈម​នឹងបញ្ហា​លំ​បាកៗ​ទេ ហើយជាញឹកញយ តែង​ក្លាយ​ជាវិរបុរស តែជា​អកុសល គាត់ជាមនុស្ស​អភ័ព​ស្នេហ៍។

Share

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។