ឆាលី

បើនិយាយពី​ឆាលី​វិញ គាត់ប្រៀបដូចពេជ្រមិន​ទាន់​ច្នៃ ដែលគួរឲ្យ​ស្រឡាញ់​ ប៉ុន្តែមិនសូវ​ចេះ​ដឹង​អី​    ច្រើន។ ឆាលី​​​ ជាមនុស្សឆ្លាត​ តែ​ច្រលើសបើស ហើយ​គេ​ហ្នឹង​ហើយ​ជាអ្នក​លួច​កាបូប​វ៉ាន់ឌី​។​ ពេល​​ដឹង​ ពីរឿង​កំណប់​ ឆាលីចង់​បាន​តែ​ម្នាក់​ឯងទេ ប៉ុន្តែ​ដោយ​សារ​ខ្នោះ​ដៃ ទើប​ត្រូវ​ជំពាក់​ស្នេហ៍​នឹង​យ៉ាណា។ ឆាលី​​ធ្លាប់រស់​នៅ​តាម​ចញ្ចើមថ្នល់​ជាមួយឪពុក និងត្រូវលេង​ទ្រ​យក​លុយមក​ចិញ្ចឹម​ក្រពះ។ បន្ទាប់​ពី​ឆ្លង​កាត់រឿង​រាវ​ផ្សងព្រេង​ជាមួយ​ យ៉ាណា កេសរ និង​វ៉ាន់ឌី ឆាលី​ក៏​បាន​ទៅ​ភ្នំ​ពេញ​ ជួយ​ក្រុមស្រីៗ​បើក​ហាង​កាហ្វេរួម​គ្នា។ ឆាលី មាន ចរឹតទន់ភ្លន់ ខ្វល់ខ្វាយពីអ្នកដទៃ ឲ្យតម្លៃលើជីវិត និងមាន សន្តាន​ចិត្ត​ល្អ ប៉ុន្តែច្រើន​​តាម​ទីណូដោយ​សារ​ទីណូមាន​បទពិសោធន៍​ជីវិត​ច្រើនជាង ហើយគាត់បានធ្វើគ្រប់យ៉ាង​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​យ៉ាណា។

Share

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។