កេសរ

ក្នុង​ចំណោម​នារី​ទាំង​បី កេសរ​ជា​មនុស្ស​ម៉ត់ចត់ ច្បាស់​លាស់ ហើយ​ពេល​ខ្លះ​ក៏​មាន​ភាព​     ទន់​ភ្លន់​ខ្លះ​ដែរ។ ដោយមានជំ​ងឺ​ទឹកនោម​ផ្អែម នាង​ត្រូវ​ចាក់​ថ្នាំ​អាំងស៊ុយ​លីន​ជា​ប្រចាំ។​ តែទោះ​ជា​បែប​នេះ​ក៏​ដោយ នាង​មិន​ដែល​បោះ​បង់​​អ្វី​ដែល​នាង​ចង់​ធ្វើ​នោះ​ទេ។ នាង​មាន​ចិត្ត​ស្ងប់ នឹងនរ ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​តាន​តឹង​ណា​មួយ​ ហើយ​តែង​តែ​ជា​អ្នក​សម្របសម្រួល​បញ្ហាជានិច្ច។ កេសរ​ធ្លាប់ធ្វើ​ជាអ្នក​ចម្រៀង​ក្នុងក្រុម​តន្ត្រី​របស់​យ៉ាណា និង​វ៉ាន់ឌី។ នាងនិងប៉ូលីស    សង្ហា សីហា ធ្លាប់ជាគូដណ្តឹងនឹងគ្នា តែ​ក្រោយមក​នាង​សុំ​សីហា​បែក​គ្នា​ ហើយ​សារភាព​ស្នេហ៍​ទៅ​វ៉ាន់ឌី ​វិញ។​ ម្តាយ​កេសរ​​​​មិន​ទទួល​ស្គាល់​ពី​ការពិត​ដែល​កេសរ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ហើយគាត់​នៅ​តែ​បង្ខំ​កេសរ​ឲ្យ​រៀប​ការ​។ ដូច្នេះ កេសរត្រូវបង្ខំ​ចិត្តគេចពីម្តាយ​ទៅ​រស់​នៅ​ក្នុង​ហាង​កាហ្វេ​ដែល​នាង​បើក​រកស៊ី​ជាមួយ​ក្រុម​របស់​នាង។

Share

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។