វ៉ាន់ឌី

ប្រាំឆ្នាំ​មុន វ៉ាន់ឌី​រស់​នៅ​សហរដ្ឋអាមេរិក ហើយ នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​សំពះលា​លោក​តា​របស់​នាង​ជា​លើក​ចុងក្រោយ។ ជាមនុស្សឆ្លាត និងពូកែ​ ទាំង​ផ្នែក​តន្ត្រី និង​ជំនួញ ហើយ រូបនាង ត្រូវការតែឪកាសតែប៉ុននោះ ដើម្បីបញ្ចេញសមត្ថភាព។ នាងបានបាត់បង់ឪពុក​ម្តាយ​​តាំង​ពី​នាង​នៅ​តូច ហើយភារកិច្ចចិញ្ចឹមបីបាច់នាង បានធ្លាក់ទៅលើលោក​តា​វណ្ណា និង​គ្រួសារ​យ៉ាណា។ ចាប់តាំងពីពេលនោះ វ៉ាន់ឌី​ និង​ យ៉ាណា រស់នៅជាមួយគ្នា ហើយ ពួកគេទាំងពីរស្រឡាញ់គ្នា​ដូច​បង​ប្អូន​បង្កើត ប៉ុន្តែ នៅ​ពេល​ដឹង​ថា យ៉ាណា​លួច​ទាក់​ទង​សង្សារ​របស់នាងខ្លួន​ពី​ក្រោយ​ខ្នង វ៉ាន់ឌីបានខឹងយ៉ាងខ្លាំង។ ប៉ុន្តែក្រោយពីឧបសគ្គជាច្រើន​នៅ​តាម​ផ្លូវ​ទៅ​រក​កំ​ណប់​ ពួក​គេបានរៀន​ស្គាល់​ពី​តម្លៃ​នៃ​ក្តី​ស្រឡាញ់​រវាងគ្នា និង​ចេះ​អត់អោនឲ្យ​គ្នា ហើយ​ពួក​គេ​ក៏​សម្រេចចិត្ត​បើក​ហាង​កាហ្វេ​មួយ​តាម​ក្តី​ស្រមៃ។ ​វ៉ាន់ឌីបានសម្រេចចិត្ត​មិន​     ត្រឡប់ ​ទៅ​អាមេរិក​វិញឡើយ។

Share

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។