យ៉ាណា

មានវ័យត្រឹមតែ២៤ឆ្នាំ និងមានសម្រស់គួរអោយទាក់ទាញ យ៉ាណា  ជាមនុស្សស្រីដែលមកពីគ្រួសារអ្នកមាន ប៉ុន្តែនាងមានចរឹករឹងរូសបន្តិច។ នាង​ជា​អ្នក​ជំ​នាញ​លេង​ហ្គី​តា ហើ​យ​ក៏​ជា​អ្នក​សរសេរ​បទ​ចម្រៀង​ដែរ តែ​បើ​សម្លេង​វិញ​ គឺ​ជា​រឿង​មួយ​ផ្សេង។​ ពេល​ យ៉ាណា​មានអាយុ​១៧​ឆ្នាំ នាង​ធ្លាប់​ទាក់​ទង​ជាមួយ​សង្សា​វ៉ាន់ឌី ឈ្មោះ​ពិសិដ្ឋ ហើយ បាន​ជ្រុល​ជ្រួស​មាន​ផ្ទៃ​ពោះ​ដោយ​អចេតនា​​ហើយ​​ត្រូវ​សម្រេចចិត្ត​យក​កូន​ចេញ។ ជីវិត​នាង​​បាន​ធ្លាក់​ក្នុង​ស្រមោល​​អតីតកាល​ខ្មៅងងឹត ហើយ​វាធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។​ ទោះ​ជា​នាង​មាន​ភាព​អៀន​ខ្មាស់​ខ្លះ​ក៏ដោយ​ ​នាង​មិន​ខ្លាច​​នឹងបញ្ចេញ​គំនិតយោបល់​របស់​នាង​ដែរ។​ ទី​បំផុត​នាង​បាន​បើក​ហាង​កាហ្វេ​មួយ​ជាមួយ​មិត្ត​ភក្តិ​របស់​នាង​ ប៉ុន្តែ​ជំ​នួញ​នេះ​ មាន​ឧបសគ្គ​ជាច្រើន​។ ​យ៉ាណា​ព្រម​ទទួល​យក​ក្តី​ស្រឡាញ់​ពី​ឆាលី​ តែ​គ្រួ​សារ​នៅ​តែ​ជា​ឧបសគ្គ​ សម្រាប់​ស្នេហាគូស្នេហ៍នេះ។

Share

ឧបត្ថម្ភ​ថវិកា

ស្នេហ៍9 គឺជា​ឈ្មោះ​គម្រោង​ថ្មី​មួយ​ពី​អង្គការ BBC Media Action រួម​មាន​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​តាម​បណ្តាញ​អ៊ីនធឺណិត។ គ្រប់​យ៉ាង​គឺ​អំពី​អ្នក​ទាំង​អស់​គ្នា​ ប្រិយមិត្ត​យុវវ័យ​របស់​យើង។ ហើយ​ជា​ការ​ពិត​ វា​​និយាយ​​អំពី​ស្នេហា ជា​ប្រធាន​បទ​មួយ​ដែល​យើង​ដឹង​ថា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ ទាំង​អស់​គ្នា! កម្មវិធី​ និង​ការពិភាក្សា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ផលិត​ និង​ដឹក​នាំ​ដោយ​ក្រុម​យុវជន​របស់​យើង ដែល​និយាយ​ជាមួយ​អ្នក​ជា​លក្ខណៈ​មិត្តភ័ក្រ​អំពី​ជីវិត​របស់​អ្នក​ និង​ស្ថានភាព​ដែលអ្នក​ជួប​ប្រទះ​ជារៀង​រាល់​ថ្ងៃ ដែល​រួម​ផ្តោត​ជា​ពិសេស​ទៅ​លើ​សិទ្ធិ​ ​សុខភាព​ផ្លូវ​ភេទ​ និង​សុខភាព​បន្តពូជ។

ស្វែងយល់បន្ថែម

ឧបត្ថម្ភ​ថវិកាដោយ

មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ​ និងទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។